Blog

ការបរិច្ចាគឈាមជូនមន្ទីរពេទ្យ

មន្ទីរពេទ្យបង្អែកខេត្តតាកែវសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ៖-លោក ម៉ៅ ស៊ីណា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តតាកែវ-លោក ហ៊ីង ប៊ុនធន គ្រូបង្រៀនភាសាកូរ៉េស្ម័គ្រចិត្តនៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនខេត្តតាកែវដែលបានស្ម័គ្រចិត្តបរិច្ចាគឈាមជូនមន្ទីរពេទ្យកាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ សម្រាប់ជួយជីវិតអ្នកជំងឺដែលកំពុងត្រូវការឈាមបន្ទាន់។ តាំងនាមយើងខ្ញុំជាថ្នាក់ដឹកនាំមន្ទីរពេទ្យបង្អែកខេត្តតាកែវ សូមសម្ដែងនូវការកោតសរសើរ និងគួរឲ្យស្ញប់ស្ញែងចំពោះការចូលរួមរបស់លោកទាំងពីរក្នុងសកម្មភាពមនុស្សធម៌មួយនេះ ដែលស្របតាមពាក្យស្លោក៖ “បរិច្ចាគឈាម គឺជួយជីវិត”។ សូមឲ្យអំពើដ៏សប្បុរសដូចនេះនៅតែបន្តកើតមាន និងក្លាយជាប្រភពនៃចេតនាជម្រុញទឹកចិត្តដល់សាធារណជនទូទៅ ក្នុងការចូលរួមសហការជាមួយវិស័យសុខាភិបាល ដើម្បីសង្គ្រោះជីវិតមនុស្សជាច្រើនទៀត។

រីករាយថ្ងៃចូលនិវត្តន៍ លោក សុខ នីម នាយសាលរង ផ្នែកវះកាត់កុមារ នៃមន្ទីរពេទ្យបង្អែកខេត្តតាកែវ

រីករាយថ្ងៃចូលនិវត្តន៍ លោក សុខ នីម នាយសាលរង ផ្នែកវះកាត់កុមារ នៃមន្ទីរពេទ្យបង្អែកខេត្តតាកែវ។ថ្ងៃនេះជាថ្ងៃចុងក្រោយនៃអាជីពការងារជាមន្រ្តីរាជការក្នុងរយៈពេល ៣៥ឆ្នាំរបស់គាត់។ ក្នុងនាមថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកគ្រប់ផ្នែកទាំងអស់នៃមន្ទីរពេទ្យបង្អែកខេត្តតាកែវ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការបំពេញកិច្ចការដ៏ល្អឆ្នើមរបស់លោក។ យើងទាំងអស់គ្នានឹងចង់ចាំនូវ គុណនូបការៈ គំរូវីរៈភាព ការលះបង់ ការដឹកនាំប្រកបដោយព្រហ្មវិហារធម៍ សមត្ថភាព និងសាមគ្គីភាពក្នុងន័យភាតរភាព ហើយក៏សូមកោតសរសើរដល់លោក ដែលបានចូលរួមចំណែកយ៉ាងសកម្មដើម្បីអភិវឌ្ឍន៍មន្ទីរពេទ្យទាំងផ្នែកស្មារតី និងបច្ចេកទេសវេជ្ជសាស្រ្តកន្លងមក។ សូមជូនពរឲ្យលោកគ្រូ មានសុខភាពល្អ ជន្មាយុយឺនយូរ និងរីករាយជាមួយទំព័រជីវិតថ្មីបន្ទាប់ពីការចូលនិវត្តន៍។

កិច្ចប្រជុំពិនិត្យវឌ្ឍនភាព និងលើកកម្ពស់គុណភាពសេវាសុខាភិបាល នៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ

នារសៀលថ្ងៃសុក្រ ៥រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី ១៦ ខែ ឧសភា ឆ្នាំ២០២៥ ឯកឧត្តម ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល រួមដំណើរដោយឯកឧត្តម សុខ ស្រ៊ុន ប្រធាននាយកដ្ឋានមន្ទីរពេទ្យ និងឯកឧត្តមសាស្ត្រាចារ្យរង លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួង និងសហការី ដែលជាមន្ទីរពេទ្យសម្ព័ន្ធមេត្រីភាព លោកឱសថការី ផាន់ វ៉ាន់ ប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ […]

សូមថ្លែងអំណរព្រះគុណដល់ព្រះសង្ឃកម្ពុជាក្រោមនិមន្តមកបរិច្ចាគឈាម

សូមថ្លែងអំណរព្រះគុណដល់ព្រះសង្ឃកម្ពុជាក្រោមដែលគង់នៅវត្តទឹកផុស ស្រុក ស្វាយទង ខេត្តអាងយ៉ាង ដែលបានយាងនិមន្តមកបរិច្ចាគឈាមចំនួន ១០អង្គ និងកូនសិស្សលោក២ រូប ហើយបានបរិច្ចាគឈាមបានចំនួន ៩ សាក់។ តាងនាមអោយថ្នាក់ដឹកនាំមន្ទីរពេទ្យបង្អែកខេត្តតាកែវ និងរូបខ្ញុំករុណាផ្ទាល់ ពិតជាមានក្កីរំភើបរីករាយយ៉ាងក្រៃលែង ។ ជាថ្មីម្តងទៀតខ្ញុំករុណាសូមជូនពរ និងព្រះពរចំពោះព្រះអង្គ និងកូនសិស្សលោក សូមមានសុខភាពល្អ។

ពិធីប្រកាសទទួលស្គាល់សមាសភាពគណកម្មការគ្រប់គ្រងហិរញ្ញប្បទានអាណត្តិ២០២៤-២០២៧

នារសៀលថ្ងៃពុធ ៩កើត ខែភទ្របទ ឆ្នាំរោច ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០២៤ នៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ មានរៀបចំពិធីប្រកាសទទួលស្គាល់សមាសភាពគណកម្មការគ្រប់គ្រងហិរញ្ញប្បទាន ក្រោមអធិបតីភាពលោកវេជ្ជ. លៀម គ្រាន អនុប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តតាកែវ ។ ក្នុងឱកាសនៃពិធីនេះ លោកអនុប្រធានបានផ្តល់អនុសាសន៍ល្អៗមួយចំនួនទាក់ទងនឹងតួនាទី ភារៈកិច្ចរបស់សមាជិកគណៈកម្មការគ្រប់គ្រងហិរញ្ញប្បទានថ្មី ត្រូវអនុវត្តន៍ស្របតាមការណែនាំរបស់លិខិតបទដ្ឋាន និងគោលការណ៍ផ្សេងៗរបស់ក្រសួងសុខាភិបាល ត្រូវពង្រឹងការយកចិត្តទុករបស់មន្រ្តីសុខាភិបាលក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋប្រកបដោយក្រមសីលធម៍វិជ្ជាជីវៈ សមធម៍ ប្រសិទ្ធិភាព និងស័ក្តិសិទ្ធភាព។

សូមថ្លែងអំណរគុណយ៉ាងជ្រោលជ្រៅចំពោះលោកគ្រូពេទ្យ គិត គឿង និងក្រុមគ្រួសារ

ជំនួសមុខអោយអ្នកជំងឺដែលបានកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រោលជ្រៅចំពោះលោកគ្រូពេទ្យ គិត គឿង និងក្រុមគ្រួសារដែលបានជូនជាថវិកាដល់អ្នកជម្ងឺចំនួន ១៦០ នាក់ កាលពីរសៀលថ្ងៃអាទិត្យទី ១៥ ខែកញ្ញា ឆ្នាំ២០២។ គួររំលឹកដែរថាលោកគ្រូ គិត គឿង ធ្លាប់បានចុះកម្មសិក្សានៅមន្ទីរពេទ្យបង្អែកខេត្តតាកែវកាលគ្រានៅជានិស្សិតក្នុងឆ្នាំ២០០២ ហើយរូបលោកក៍ធ្លាប់បានបំរើការងារនៅមន្ទីរពេទ្យភ្នែកខេត្តតាកែវមួយរយៈ ហើយបច្ចុប្បន្ននេះលោកគ្រូកំពុងបំរើការងារនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-សូវៀត។ ជាថ្មីម្តងទៀត ខ្ញុំសូមជូនពរលោកគ្រូ និងក្រុមគ្រួសារ សូមមានសុខភាពល្អ និងជោគជ័យគ្រប់ភារៈកិច្ច!

សូមស្វាគមន៍និស្សិតពេទ្យបារាំងចុះកម្មសិក្សាមកកាន់មន្ទីរពេទ្យបង្អែកខេត្តតាកែវ។ 07/10/24

រីករាយថ្ងៃសុក្រ! បុគ្គលិក និងនាយសាលផ្នែកសល្យសាស្រ្តនៃមន្ទីរពេទ្យបង្អែកខេត្តតាកែវបានធ្វើការលាងសំអាតគ្រែអ្នកជំងឺ។